ជ្រើសរើសភាសា: Khmer Khmer English English
រដ្ឋបាលខេត្ត ប្រារព្ធពិធីដង្ហែក្បួនក្រុមកីឡាបាល់ទាត់ និងដង្ហែពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៨
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី៣០ ខែធ្នូ ឆ្នាំ ២០២៤

អបអរសាទរ ខេត្តត្បូងឃ្មុំ គ្រងជើងឯក !! រដ្ឋបាលខេត្ត ប្រារព្ធពិធីដង្ហែក្បួនក្រុមកីឡាបាល់ទាត់ និងដង្ហែពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៨
ដើម្បីអបអរក្នុងការទទួលបានជ័យលាភីជើងឯក នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល និងដឹកនាំប្រារព្ធពិធីដង្ហែក្បួនក្រុមកីឡាបាល់ទាត់ និងដង្ហែពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៨ ឆ្នាំ២០២៤-២០២៥។
ក្នុងពិធីដង្ហែក្បួននោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល/អភិបាលរងក្រុង/ស្រុក លោកគ្រូ អ្នកគ្រូ ក្រុមកីឡាករ សិស្សានុសិស្សយ៉ាងច្រើនកុះករ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងនូវការកោតសរសើរដល់គ្រូបង្វឹករបស់ក្រុមបាល់ទាត់ប្រចាំខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន ដល់កូនក្រុមក្នុងការប្រកួតទទួលបានជ័យជម្នះ ដែលជាផ្នែកមួយក្នុងការលើកមុខលើកមាត់ដ៏ធំធេង សម្រាប់ខេត្តត្បូងឃ្មុំនេះ។
ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ៖ ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯក ដើម្បីទទួលបានពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី១៨  ឆ្នាំ២០២៤ ថ្នាក់ខេត្តនេះ គឺខេត្តត្បូងឃ្មុំទទួលបានជ័យជម្នះ លើខេត្តកំពង់ចាមក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយទទួលលទ្ធផលបេណាំទី៣-២ ដែលការប្រកួតនេះប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ក៏សំណូមពរដល់ក្រុមកីឡាករ ទាំងអស់ត្រូវតែបន្តខិតខំហ្វឹកហាត់ជាបន្តទៅទៀត ដើម្បីឈានទៅដល់ជ័យជម្នះជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។
សូមជម្រាបថា: ពិធីនេះបានប្រារព្ធ និងដង្ហែចេញដំណើរពីសាលាក្រុងសួង ឆ្លងកាត់តាមបណ្តាក្រុង-ស្រុក ឆ្ពោះទៅកាន់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ និងពិសាអាហារសាមគ្គី ជាមួយប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ ដែលបានយកឈ្នះក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ៕អបអរសាទរ ខេត្តត្បូងឃ្មុំ គ្រងជើងឯក !! រដ្ឋបាលខេត្ត ប្រារព្ធពិធីដង្ហែក្បួនក្រុមកីឡាបាល់ទាត់ និងដង្ហែពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៨
ដើម្បីអបអរក្នុងការទទួលបានជ័យលាភីជើងឯក នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល និងដឹកនាំប្រារព្ធពិធីដង្ហែក្បួនក្រុមកីឡាបាល់ទាត់ និងដង្ហែពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៨ ឆ្នាំ២០២៤-២០២៥។
ក្នុងពិធីដង្ហែក្បួននោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល/អភិបាលរងក្រុង/ស្រុក លោកគ្រូ អ្នកគ្រូ ក្រុមកីឡាករ សិស្សានុសិស្សយ៉ាងច្រើនកុះករ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងនូវការកោតសរសើរដល់គ្រូបង្វឹករបស់ក្រុមបាល់ទាត់ប្រចាំខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន ដល់កូនក្រុមក្នុងការប្រកួតទទួលបានជ័យជម្នះ ដែលជាផ្នែកមួយក្នុងការលើកមុខលើកមាត់ដ៏ធំធេង សម្រាប់ខេត្តត្បូងឃ្មុំនេះ។
ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ៖ ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯក ដើម្បីទទួលបានពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី១៨ ឆ្នាំ២០២៤ ថ្នាក់ខេត្តនេះ គឺខេត្តត្បូងឃ្មុំទទួលបានជ័យជម្នះ លើខេត្តកំពង់ចាមក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយទទួលលទ្ធផលបេណាំទី៣-២ ដែលការប្រកួតនេះប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ក៏សំណូមពរដល់ក្រុមកីឡាករ ទាំងអស់ត្រូវតែបន្តខិតខំហ្វឹកហាត់ជាបន្តទៅទៀត ដើម្បីឈានទៅដល់ជ័យជម្នះជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។
សូមជម្រាបថា: ពិធីនេះបានប្រារព្ធ និងដង្ហែចេញដំណើរពីសាលាក្រុងសួង ឆ្លងកាត់តាមបណ្តាក្រុង-ស្រុក ឆ្ពោះទៅកាន់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ និងពិសាអាហារសាមគ្គី ជាមួយប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ ដែលបានយកឈ្នះក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ៕
រូបភាព&អត្ថបទ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង